បង្ក្រាបទីតាំងបើកល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ឃាត់ខ្លួនជនជាតិចិន២នាក់គ្មានលិខិតឆ្លងដែន

(ភ្នំពេញ ) ៖ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជាធានីភ្នំពេញ កាលរសៀលថ្ងៃសៅរ៍ទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានី បានដឹកនាំក្រុមការងារ ដោយសហការជាមួយ គណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាល និងបង្ក្រាបទីតាំងបើកល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ខែមិថុនានេះ។
លោកស្រីបានបញ្ជាក់ថា៖ក្នុង ប្រតិបត្តិការ នេះ ក្រុម ការងារ បាន ឃាត់ខ្លួន ជនបរទេស ២នាក់ ដែល ស្នាក់នៅគ្មានលិខិតឆ្លងដែន ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា៖ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំដល់លោក និងលោកស្រី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ត្រូវតែបន្តបំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសផ្សេងៗរាប់ទាំង ល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *