រដ្ឋបាលស្រុកទឹកផុស ប្រកាសឲ្យពលរដ្ឋផ្អាកប្រើទឹកក្នុង«អូរឬស្សី» ដោយសារសង្ស័យមានសារធាតុពុល

ខេត្តកំពង់ឆ្នាំង÷ រដ្ឋបាលស្រុកទឹកផុស ប្រកាសឲ្យពលរដ្ឋផ្អាកប្រើទឹកក្នុង«អូរឬស្សី» ដោយសារសង្ស័យមានសារធាតុពុល នៅយប់នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលស្រុកទឹកផុស បានប្រកាសឲ្យប្រជាពលរដ្ឋដែលមានទីលំនៅជាប់ជាមួយ អូរឬស្សី និងអ្នកប្រើប្រាស់ទឹកអូរនៃភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទង នៅក្នុងឃុំជៀប និងភូមិក្រោយវត្ត ភូមិត្រពាំងក្របៅ ក្នុងឃុំខ្លុងពពក ផ្អាកប្រើប្រាស់ទឹកអូរនោះមួយរយៈពេលសិន ដោយសារក្រុមការងារកំពុងយកទឹកទៅពិសោធន៍ ខណៈសង្ស័យមានសារធាតុពុល ។

លោកសូត្រ សង់ អភិបាលស្រុកទឹកផុស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋរាយការណ៍បានប្រទះឃើញត្រីងាប់ ក្នុងអូរមួយឈ្មោះថា «អូរឬស្សី» មានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ភ្លាមៗនោះអាជ្ញាធរសហការជាមួយជំនាញបានចុះពិនិត្យ ឃើញដូចការរាយការណ៍របស់ប្រជាពលរដ្ឋមែន។

លោក សូត្រ សង់ បានបញ្ជាក់អោយដឹងបន្តថាៈ ដើម្បីបញ្ចៀសបានពីការគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមផ្អាកប្រើប្រាស់ទឹកអូរ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទា កុំឱ្យចូលក្នុងទឹកអូរនោះមួយរយៈពេលរងចាំជំនាញពិនិត្យឃើញលទ្ធផលសិន។

Leave a Reply

Your email address will not be published. Required fields are marked *