វេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបាស្រែស្រុកអង្គរបូរី ខេត្តតាកែវ

នាព្រឹកថ្ងៃពុធ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥វេលាម៉ោង ៨÷ ០០ នាទី
លោក រស់ រ័ត្ន អភិបាលស្រុកស្តីទី បានអញ្ជើញចូលរួមក្នុងវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ វេទិកានេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ÷លោក ជំទាវ ខ្វៃ សុភាព អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរបូរ៏ តំណាងដ៏ខ្ពង់ខ្ពស់÷ ឯកឧត្តមបណ្ឌិត សុខុម ភគវន្តមុនី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរបូរី។
សមាសភាពអញ្ជើញចូលរួមមាន÷ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារស្រុក និងចុះមូលដ្ឋានឃុំបាស្រែ លោកមេឃុំបាស្រែ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំបាស្រែ លោកអធិការរងនគរបាលស្រុក លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការរង ផ្នែកសឹករងអង្គរបូរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ និងសហការី មណ្ឌលសុខភាពបាស្រែ លោក លោកស្រី ប្រធានការិយាល័យ អង្គភាពនៃរដ្ឋបាលស្រុក ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ លោកគ្រូ អ្នកគ្រូ អាចារ្យ គណៈកម្មការវត្តរំលក និងវត្តកោះ លោក លោកស្រី ជាសេវាករ អាជីវករ ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *