លោក រស់ រ័ត្ន អភិបាលស្តីទី នៃគណៈអភិបាលស្រុកអង្គរបូរី និងលោក ពុធ រីហ្វីន សមាជិកក្រុមប្រឹក្សាស្រុក រួមនឹងលោកផាន ឃាង នាយករដ្ឋបាលស្រុក បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដែលបានដឹកនាំគណប្រតិភូមរដ្ឋបាលខេត្ត នាំយកអំណោយមនុស្សធម៌ «បេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ» មានគ្រឿងឧបភោគ បរិភោគ គ្រឿងទេសគ្រប់មុខ សម្ភារៈចម្រុះមួយចំនួន សម្លៀកបំពាក់ ថ្នាំពេទ្យ មុង ភួយ ខ្នើយ កន្ទេល សរុប៦ឡានដឹកឥវ៉ាន់ធំៗ មកចូលរួមផ្ដល់ជូន សម្រាប់បងប្អូនវីរកងទ័ពសមរភូមិមុខ និងបងប្អូន ជនភៀសសឹក ដែលកំពុងស្នាក់នៅជាបណ្ដោះអាសន្ន នៅមូលដ្ឋានខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

