ខេត្តតាកែវ នាព្រឹកថ្ងៃពុធ៧រោច ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទី
លោក រស់ រ័ត្ន អភិបាលស្រុកស្តីទី បានអញ្ជើញសំណេះសំណាល និងផ្តល់ពូជស្រូវចែកជូនដល់បងប្អូនប្រជាកសិករចំនួន៥៩គ្រួសារ នៅឃុំពន្លៃដែលរងគ្រោះដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀង នាពេលកន្លងមក។ដែលពិធីនេះ បានការអញ្ជើញជាអធិបតីពីសំណាក់÷ លោក មុត សុវណ្ណារិទ្ឋ ប្រធានក្រុមប្រឹក្សាស្រុកអង្គរបូរី និងអញ្ជើញចូលរួមដោយលោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក ប្រធាន ការិយាល័យ អង្គភាព នៃរដ្ឋបាលស្រុក លោក ទុយ សង់ ជំទប់ទី១ឃុំពន្លៃ មន្ត្រីកសិកម្មឃុំ និងបងប្អូនប្រជាកសិករក្នុងឃុំពន្លៃទាំង៥៩គ្រួសារ ដែលរងផលប៉ះពាល់ដំណាំស្រូវ ដោយគ្រោះធម្មជាតិ។

