នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ

នាវេលាម៉ោង ៦:២០ នាទី ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ដែលមានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០៤ នាក់ (ស្រី ១៥៦ នាក់) មាន ៣៩ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៥០ នាក់ (ស្រី ៩៩២ នាក់) មាន ៤៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក អូស្រ្តាលី និងកាណាដា ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល។

 

Leave a Reply

Your email address will not be published. Required fields are marked *