ប្រជាពលរដ្ឋចំនួន១២ភូមិ មកពីឃុំភូមិធំ ឃុំសំរោងធំ និងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន១២ ៤២៥ប័ណ្ណ

ស្រុកកៀនស្វាយ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុក រដ្ឋបាលស្រុកកៀនស្វាយ បានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានរៀបចំពិធីចែកវិញ្ញបនបត្រសម្គាល់សម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ១២ភូមិ
ស​រុប​ចំនួន ១២ ៤២៥បណ្ណ គឺភូមិរទាំង និងភូមិរទាំងត្បូង ឃុំភូមិធំ ភូមិព្រែកត្រែង ភូមិព្រែកត្រែង២ ភូមិសំរោងក្អែរ ភូមិសំរោងក្អែរ២ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ និងភូមិព្រែកដូង ភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ ភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។

សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្ដម អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម លោកជំទាវ លោក លោកស្រីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រុមរការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំភូមិធំ ឃុំសំរោងធំ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយកទីចាត់ចំណុះរដ្ឋបាលខេត្ត លោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកកៀនស្វាយ អភិបាល អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក មន្រ្តីរាជការរដ្ឋបាស្រុក ក្រុមការងារចុះវាស់វែងដីធ្លី មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានអនុសាខាសមាគមនារីឃុំ មេភូមិ យុវ​ជនស.ស.យ.ក យុវជនកាយរឹទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជាអ្នកសម្របសម្រួលគណនេយ្យភាពសង្គម និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៩១៩នាក់។

Leave a Reply

Your email address will not be published. Required fields are marked *